អាល្លឺម្លង់៖ Bayern Munich បានបន្ដកំណត់ត្រាឈ្នះរបស់ខ្លួនទៀតហើយ ក្រោយបានយកឈ្នះក្រុមភ្ញៀវ Dortmund ក្នុងលទ្ធផល១-០ នៅក្នុងកីឡាដ្ឋានទឹកដី Der Klassiker របស់ក្រុម Dortmund ហើយជាការប្រកួតសប្ដាហ៍ទី២៨កាលពីយប់មិញ ដោយមិនមានអ្នកគ្រាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ។

យ៉ាងណាមិញ ១គ្រាប់យក៣ពិន្ទុពីដីរបស់ Dortmund នេះ ធ្វើបានដោយ Joshua Kimmich នៅតង់ទី១។ វាជាការស៊ុតបច្ចេកទេសយ៉ាងស្អាតផុតដៃរបស់អ្នកចាំទី Roman Burki ។ ដោយឡែកសម្រាប់ការប្រកួតនេះដែរ ក្រុមរបស់ Bayern Munich ត្រូវបានគេដឹងថាព្យាយាមស៊ុតបាល់បន្តក់ច្រើន ព្រោះអ្នកចាំទី Roman តែងតែឡើងមកផុតរហូត។ នេះបើយោងតាមប្រភពDailyMail

ចំណែកឯលទ្ធផល ៥គូផ្សេងទៀត ដែលប្រកួតកាលពីថ្ងៃសៅរ៍ ម្សិលមិញជាមួយគ្នានេះមានដូចជា៖

• Bayer Leverkusen 1 - 4 Wolfsburg

• Eintracht Frankfurt 3 - 3 Freiburg

• Werder Bremen      0 – 0 Borussia Monchengladbach 

គូរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Muller បាននិយាយដូច្នេះថា៖ “គាត់តែងតែឡើងមកផុត១ជំហានឬ២ជំហានឯណោះពីសំណាញ់ទីរបស់គាត់ ប្រហែលជាគាត់ដៃខ្លួន ដូច្នេះហើយការឡើងមកមុខបន្តិចគឺជារឿងល្អសម្រាប់គាត់។ តែយើងបានឃើញចំណុចនេះ ហើយ Joshua ស៊ុតបាល់បន្តក់បានយ៉ាងស្អាត។ វាជាគ្រាប់បាល់ល្អមែនទែន”៕ RT

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ