អាល្លឺម៉ង់៖ Bayern Munich បានបន្តឈរកំពូលតារាង ក្រោយយកឈ្នះក្រុមភ្ញៀវ Eintracht Frankfurt ក្នុងលទ្ធផល ៥ទល់នឹង2 នៅក្នុងកីឡាដ្ឋាន Allianz Arena ហើយជាការប្រកួតសប្ដាហ៍ទី២៧ កាលពីយប់មិញ ដោយមិនមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ។

ដោយឡែក ៥គ្រាប់របស់កូនក្រុមលោក Hansi Flick រកបានដោយ Leon Goretzka នៅនាទី(១៧), Thomas Muller(៤១), Robert Lewandowski(៤៦)និង Alphonoso Davies(៦១) ក្នុងម្នាក់មួយគ្រាប់ ខណៈគ្រាប់ចុងក្រោយគឺការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Frankfurt កីឡាករ Martin Hinteregger(៧៤)។

យ៉ាងណាមិញ បើទោះបីជា ធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់ក្ដី Hineregger គឺជាកីឡាករតែម្នាក់ប៉ុណ្ណោះ ដែលរកបាន២គ្រាប់ឲ្យ Frankfurt កាលពីយប់មិញ តាមរយៈការបង្កើតឱកាស ដោយបាល់ទាត់ចេញពីជ្រុង។

ចំណែកឯលទ្ធផល ៥គូផ្សេងទៀត ដែលប្រកួតកាលពីថ្ងៃសៅរ៍ ម្សិលមិញជាមួយគ្នានេះមានដូចជា៖

 • Hertha BSC 4-0 FC Union Berlin

 • Borussia Monchengladbach 1-3 Bayer Leverkusen

 • Freiburg 0-1 Werder Bremen

 • PSC aderborn 07 1-1 Hoffenhiem

 • Wolfsburg 0-2 Borussia Dortmund

គួរឲ្យដឹងដែរថា គិតត្រឹមសប្ដាហ៍ទី២៧ Bayern Munich ឈរកំពូលតារាង មាន៦១ពិន្ទុ លេងឈ្នះ១៩ ស្មើ៤ និងចាញ់៤ ខណៈ Dortmund ឈរលេខ២ មាន៥៧ពិន្ទុ៕RT

 សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ