(ឥណ្ឌូនេស៊ី)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីដ៏កក្រើក ដែលមានកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ Banda ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០  ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍ថា វាអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ឬក៏បំផ្លាញទ្រព្យសម្បត្តិនានានៅឡើយទេ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ CNA។ យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅក្នុងជម្រៅ ១១៧គីឡូម៉ែត្រ ក្រោមបាតសមុទ្រ។ បើតាមក្រុមជំនាញ សមុទ្រនៅតំបន់ខាងលើនេះ មិនអាចកកើតទៅជារលកយក្សស៊ូណាមិនោះឡើយ នៅពេលកើតមានគ្រោះរញ្ជួយដី។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ