សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសជាប់ចំណាក់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងវីរុសកូវិត ១៩ លឿន និងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយអ្នកឆ្លងសរុបមានរហូតដល់ 245,442នាក់ និងស្លាប់កើនដល់ 6,098នាក់។ នេះបើយោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៧ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

គួរជម្រាបថា កូវិត១៩ គឺជាវីរុសដែលកាចសាហាវ និងងាយចម្លងបំផុតហើយនៅពេលនេះបានរាតត្បាតនៅលើពិភពលោកមានប្រទេសចំនួន ២០៤ ដែលឆ្លងកូវិត១៩ គឺស្ទើតែពាសពេញពិភពលោកទៅហើយ។ ហើយអ្នកដែលឆ្លងវីរុសនេះទូទាំងពិភពលោកគឺជាង ១លាននាក់ និងស្លាប់សរុបគឺជិត ៥ម៉ឺននាក់៕ SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ