អាជ្ញាធរប្រទេសថៃ ចាប់ខ្លួនមនុស្សប្រមាណជាង ៥ពាន់នាក់ដោយសារ ល្មើសនិងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងបំរាមគោចរដែលប្រកាសអោយប្រើប្រាស់
4 ឆ្នាំ មុន
អាជ្ញាធរប្រទេសថៃ បានចាប់ខ្លួនមនុស្សប្រមាណជាង ប្រាំពាន់នាក់ដោយសារអ្នកទាំងនោះ ល្មើសនិងច្បាប់ប្រទេសដាក់ក្នុងគ្រាអាសន្ន និងបំរាមគោចរដែលអាជ្ញាធរថៃប្រកាសដាក់អោយប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។នេះបើយោងតាមការចុះផ្សាយពីគេហទំព័រBKN ក្នុងស្រុកមួយរបស់ថៃ។
សូមបញ្ជក់ថា បើតាមការប្រកាសរបស់ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសរដ្ឋអាសន្ននៅថ្ងៃទី២៦ ខែមីនា និងអនុវត្តន៍បំរាមគោចរនៅ ថ្ងៃ៣មេសា ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕ PP