នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ជាយូរយារណាស់មកហើយក្នុងដីជំរៅ ៤មក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម។
សូមជម្រាបថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដីជំរៅ ៤ម ក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម ដូចគ្នា។បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណទាំង២នេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាស្រាវជ្រាវ គ្រប់គ្រង និងថែរក្សា៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ