នាយករដ្ឋមន្រ្តីថៃ ជួបពិភាក្សាការងារវិនិយោគ ជាមួយមហាសេដ្ឋី Elon Musk របស់ក្រុមហ៊ុន Tesla និង ក្រុមហ៊ុនMicrosoft
ថៃ៖ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការសន្ទនាជាមួយលោក Musk នាយករដ្ឋមន្ត្រីថៃបានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការ និងជំរុញឱកាសវិនិយោគនៅក្នុងប្រទេសថៃ ជាពិសេសក្នុងវិស័យយានជំនិះអគ្គិសនី (EV) និងការរុករកអវកាស ហើយបានកោតសរសើរចំពោះចក្ខុវិស័យរួមសម្រាប់ការលើកកម្ពស់មនុស្សជាតិ និងពិភពលោកកាន់តែស្អាតឆ្ពោះទៅកាន់ភាពភ្លឺស្វាងនៅពេលអនាគត។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា លោករំពឹងថា ការជួបគ្នានេះនឹងទទួលបានជោគជ័យ មិនត្រឹមតែសម្រាប់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ពិភពលោកផងដែរ ដោយសារតម្លៃទីផ្សារខ្ពស់នៃការសហការគ្នាក្នុងវិស័យ EV និងការរុករកអវកាស។
ក្រុមការងារ Tesla បានសាទរចំពោះសក្តានុពលធនធានមនុស្សរបស់ប្រទេសថៃ ដែលសមស្របនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន Tesla ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលថៃ និងទីភ្នាក់ងារពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងក្របខ័ណ្ឌច្បាប់សម្រាប់អត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់ទាំងនេះ។
នៅក្នុងជំនួបនៅសហរដ្ឋអាមេរិកជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Microsoft នាយករដ្ឋមន្ត្រីថៃ បានចាប់ផ្តើមដោយថ្លែងអំណរគុណដល់ក្រុមហ៊ុន Microsoft សម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគយូរអង្វែងនៅក្នុងប្រទេសថៃ ដោយបង្ហាញពីសក្តានុពលសម្រាប់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងជាមជ្ឈមណ្ឌលទិន្នន័យសម្រាប់តំបន់៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង