អូទ្រីស៖ លោក Gaston Glock វិស្វករជនជាតិអូទ្រីសដែលបង្កើតកាំភ្លើង Glock បានទទួលមរណភាពក្នុងអាយុ ៩៤ ឆ្នាំ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ុន Glock បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុននេះនឹងបន្ត ការងាររបស់ស្ថាបនិករបស់ខ្លួន។ក្រុមហ៊ុនបាននិយាយថា "លោកGaston Glock បានធ្វើតារាងទិសដៅយុទ្ធសាស្រ្តរបស់ Glock Group ពេញមួយជីវិតរបស់គាត់ ហើយរៀបចំវាសម្រាប់អនាគត" ។ មេដឹកនាំរបស់ខ្លួនបាន "ធ្វើបដិវត្តន៍អាវុធធុនតូច" និង "បានជោគជ័យក្នុងការបង្កើតម៉ាកយីហោ Glock ក្នុងនាមជាអ្នកដឹកនាំពិភពលោកនៅក្នុងឧស្សាហកម្មកាំភ្លើងខ្លី"។

សូមបញ្ជាក់ថា GLOCK មិនដូចកាំភ្លើងខ្លីដទៃទៀតទេ  វាមានភាពរឹងមាំ ទំងន់ស្រាល ពាក់កណ្ដាលនៃតួកាំភ្លើងត្រូវបានធ្វើប៉ូលីមែរយ៉ាងល្អប្រណិត និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងពេលផលិត ។ Glock ងាយស្រួលប្រើ ងាយតម្រង់ និងជាអាវុធដែលបាញ់ចំគោលដៅល្អបំផុត ។  ជាពិសេសវាត្រូវបានកងកម្លាំងប្រដាប់អាវុធជាតិ កងកម្លាំងនៃទីភ្នាក់ងារសន្តិសុខជាតិ និងកងកម្លាំងប៉ូលីសប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពបំផុត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ