តាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។

នាឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។

សម្តេចធិបតី បានថ្លែងថា «សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ»។

 

សម្តេចធិបតី បន្ដថា ការរួបរួមសាមគ្គីរបស់ខ្មែរនាពេលបច្ចុប្បន្ន បានគាស់រំលើងមោទនភាពចំពោះមរតកស្នាដៃដូនតាខ្មែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ