ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន
1 ឆ្នាំ មុន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ម៉ៅលី អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃអញ្ជើញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ឬហៅថាវេទិកា “លានអ៊ីនកាង”។ នៅក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជាកិច្ចការងារបណ្ដុះបណ្ដាល និងជំនួយផងដែរ៕