ថៃព្រួយបារម្ភសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ធ្វើឱ្យប៉ះពាល់ការនាំចេញរថយន្តទៅកាន់ ទីផ្សារអារ៉ាប៊ីសាអូឌីត
ថៃ៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងតាមដានយ៉ាងដិតដល់នូវជម្លោះអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ដោយសារភ័យខ្លាចថា ប្រសិនបើសង្រ្គាមរីករាលដាលដល់ប្រទេស អារ៉ាប់ជិតខាង ផ្សេងទៀត ការនាំចេញយានយន្តរបស់ថៃ អាចរងផលប៉ះពាល់នៅចុងឆ្នាំនេះ។
យានជំនិះ គឺជាការនាំចេញនាំមុខគេរបស់ថៃទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងន័យតម្លៃ ២៤៣លាន ដុល្លារក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ (ខែមករាដល់ខែសីហា) ប្រទេសថៃបាន នាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលមានតម្លៃ ១២៤ លានដុល្លារទៅកាន់ប្រទេសអ៊ីស្រាអែល ដែលតំណាងឱ្យ ១% នៃការនាំចេញរថយន្តសរុបរបស់ប្រទេសថៃ។
មជ្ឈិមបូព៌ា គឺជាទីផ្សាររថយន្តធំជាងគេទីបីរបស់ប្រទេសថៃ ដែលស្មើនឹង ១៦% នៃការនាំចេញសរុប នៅពីក្រោយប្រទេសអូស្ត្រាលី ២៨% និងអាស៊ី ៣១%ក្នុងឆ្នាំ ២០២២។
តម្រូវការខ្ពស់នៅមជ្ឈិមបូព៌ាបានជួយជំរុញការនាំចេញរថយន្តថៃកើនឡើង ១៩.៥% ក្នុងរយៈពេល ប្រាំបីខែដំបូងក្នុងឆ្នាំនេះ។ អារ៉ាប៊ីសាអូឌីត គឺជាទីផ្សារឈានមុខគេក្នុងតំបន់សម្រាប់ ការនាំចេញរថយន្ត របស់ថៃ។ហេតុដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តថៃមានការព្រួយបារម្ភលើ ការពង្រីកសក្តានុពលនៃជម្លោះ អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីរួមបញ្ចូលប្រទេសអារ៉ាប់ផ្សេងទៀត។
សហព័ន្ធឧស្សាហកម្មថៃបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់ផលិតកម្មយានយន្តសរុបរបស់ប្រទេសថៃនៅឆ្នាំនេះពី ១.៩៥ លានគ្រឿងមកត្រឹម ១.៩ លានគ្រឿង បន្ទាប់ពីការលក់ធ្លាក់ចុះនៅក្នុងខែសីហាការព្យាករណ៍នេះគ្របដណ្តប់ ៩សែនគ្រឿងសម្រាប់ការលក់ក្នុងស្រុក និង ១.០៥ លាន គ្រឿង សម្រាប់ការនាំចេញ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង