ភ្នំពេញ  ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

តាមរយៈសេចក្តីជូនដំណឹង  នាថ្ងៃទី១  ខែតុលា  ឆ្នាំ២០២៣ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

អាជ្ញាធរ មីន  បន្ដថា  ក្នុងពេល និងក្រោយពេលទឹកជំនន់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ