ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធខុនដូមួយកន្លែងពាក់​ព័ន្ធករណី​ថតរឿង និងចែកចាយវីដេអូអាសអាភាស ដោយឃាត់ខ្លួនជនបរទេស និងនារីជាជនជាតិខ្មែ​រជាច្រើននាក់។

 

ប្រតិប្តត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុច​ខុនដូ(វ៉ាវ ណាវ)(WOW NOW) ជាន់ទី០៩ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ក្នុងប្រតិប្តតិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួន​មនុស្សប្រុ​សស្រីជា​ជនជាតិបទេស និងនារីជនជាតិខ្មែរជាង៥០​នាក់​យកទៅសួរនាំនៅក្រសួងមហាផ្ទៃ។

 

បើតាមមន្ត្រីជំនាញ មុនឈានដល់ការបង្ក្រាបនេះ គឺ​បន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់​រវា​ងនារីខ្មែរ​ និងជនបរទេសនៅលើបណ្ដាញសង្គម​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ