ហ្វីលីពីន៖ លោក Anthony Joseph Laurence ជនជាតិអាមេរិក បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino កាលពីថ្ងៃទី ៧ ខែវិច្ឆិកា តាមរយៈជើងហោះហើរ Air Asia ពីទីក្រុងបាងកកមកកាន់ប្រទេសហ្វីលីពីន ហើយមន្រ្តីអាកាសយានដ្ឋានបានរំលឹកគាត់ឱ្យបំពេញទម្រង់ e-Travel នៅពេលមកដល់។

លោក Norman Tansingco ប៉ូលីសស្នងការដ្ឋាននៃប្រទេសហ្វីលីពីន បានធ្វើការរាយការណ៍ Philippine Dailyថា « ដំបូងឡើយ អ្នកដំណើររូបនេះ បានបង្ហាញការមិនគោរព និងខឹងសម្បារបានបោះលិខិតឆ្លងដែន និងទូរស័ព្ទដៃទៅមន្ត្រីអន្តោប្រវេសន៍។ បន្ទាប់មក មន្ត្រីអន្តោប្រវេសន៍បានរកឃើញថា អ្នកទេសចរបានបំពេញអាសយដ្ឋានក្លែងក្លាយនៅក្នុងប្រទេសហ្វីលីពីន ហើយមិនបានបញ្ចូលឈ្មោះពេញរបស់គាត់ ក៏ដូចជា បានសរសេររៀបរាប់នូវពាក្យប្រមាថលើទម្រង់e-Travel ។

ក្រោយបញ្ចេញនូវការប្រមាថ និងមិនគោរពដល់មន្ត្រីអន្តោប្រវេសន៍ លោក Anthony Joseph Laurence ក៏ត្រូវបានគេនិរទេសចេញពីប្រទេសហ្វីលីពីនហើយផងដែរ។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនបានរៀបចំ នូវប្រព័ន្ធ e-Travel ដែលរៀបចំចងក្រងឡើង ដើម្បីជំនួសកាត សម្រាប់អ្នកដំណើរពេលមកដល់ និងចេញដំណើរ ជំនួសការប្រើក្រដាស ហើយវាត្រូវតែបំពេញយ៉ាងហោចណាស់ ៧២ ម៉ោងមុនពេលមកដល់ប្រទេសហ្វីលីពីន។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ អាជ្ញាធរហ្វីលីពីនរាយការណ៍ថា ជនបរទេសចំនួន ៤៤នាក់ ត្រូវបានហាមប្រាមមិនឱ្យចូលប្រទេសនេះ ពីបទមិនគោរពមន្ត្រីអន្តោប្រវេសន៍៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ