អ៊ីស្រាអែល៖ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពរប ស់ខ្លួន បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធប៉ាឡេស្ទីន សរុបចំនួន៤០០នាក់ ទាំងនៅភាគខាងត្បូងអ៉ីស្រាអែល និងនៅតំបន់ Gaza Strip ហើយថែមទាំងចាប់ខ្លួនបានប៉ុន្មាននាក់ទៀតផង ក្នុងការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងកំពុងតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល និយាយក្នុងសន្និសីទសារព័ត៌មានថា អ្នកប្រយុទ្ធរបស់ក្រុ មប៉ាឡេស្ទីន Hamas ចំនួនជាង៤០០នាក់ ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាដែលកំពុងបន្តប្រព្រឹត្តទៅ នៅភាគ ខាងត្បូងប្រទេសអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas។ នៅក្បែរព្រំប្រទល់តំបន់ Gaza, បញ្ចប់ការប្រយុទ្ធគ្នានៅក្នុងទឹកដីអ៉ីស្រាអែល, គ្រប់គ្រងកន្លែងធ្លុះធ្លាយនៃរនាំងសន្តិសុខ ហើយបន្តប្រតិបត្តិការវាយប្រហារសងសឹក ទៅលើទីតាំងរបស់ក្រុម Hamas នៅតំបន់ Gaza។

គួរបញ្ជាក់ថា នៅខាងអ៉ីស្រាអែល មនុស្សច្រើនជាង៣៥០នាក់បានស្លាប់ និងជាង១,៨០០នាក់ បានរងរបួស ហើយរាប់សិបនាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯក្រសួងសុខាភិបាលនៅ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីន៣១៣នាក់ ត្រូវបានសម្លាប់ និងប្រមាណ១,៩៩០នាក់ទៀត បានរងរបួសនៅក្នុងតំបន់នោះ ដោយសារតែការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ