ក្រុមហាម៉ាស់បានចាប់ និងសម្លាប់មនុស្សជាចំណាប់ខ្មាំងកាន់តែច្រើន សូម្បីតែទារកនិងមនុស្សចាស់ជរា
អ៊ីស្រាអែល៖ ក្រុមហាម៉ាស់ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៊ីស្រាអែល វាជាថ្ងៃដ៏លំបាកសម្រាប់រដ្ឋអ៊ីស្រាអែល និងពលរដ្ឋអ៊ីស្រាអែលចំនួនប្រជាជនអ៊ីស្រាអែលដែលត្រូវបានសម្លាប់មានចំនួនច្រើនណាស់ ហើយក្រុមហាម៉ាស់បានចាប់មនុស្សជាចំណាប់ខ្មាំង សូម្បីតែទារកនិងមនុស្សចាស់ជរា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានaljazeera នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
អតីតនាយករដ្ឋមន្ត្រី Naftali Bennett និយាយថា “យើងមានទារកដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ទៅក្នុងតំបន់ហ្គាហ្សា។ យើងមានលោកយាយវង្វេងវង្វាន់អាយុ៨០ឆ្នាំ ត្រូវបានចាប់ពង្រត់ចូលទៅក្នុ ងតំបន់ហ្គាហ្សា ដូច្នេះ វាជាថ្ងៃដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល”។លោក Gilad Erdan និយាយក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៨ខែតុលាថា “ទារក ស្ត្រី និងមនុស្សចាស់ ត្រូវបានអូសចេញពីផ្ទះ ចាប់ធ្វើជាចំណាប់ខ្មាំង”។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យទី៨ខែតុលា អ៊ីស្រាអែលបញ្ជាក់ថា តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់៧០០នាក់៕