អ៊ីស្រាអែល៖ ក្រុមហាម៉ាស់កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលពីរនាក់ដែលស្ថិតក្នុងចំណោមចំណាប់ខ្មាំងជាង ២០០នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយលុកកាលពីថ្ងៃទី ៧ ខែតុលារបស់ខ្លួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

លោក Abu Ubaida អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបាននិយាយនៅលើ Telegram ថា "យើងបានសម្រេចចិត្តដោះលែងពួកគេសម្រាប់ហេតុផលមនុស្សធម៌ និងសុខភាពមិនល្អ" ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថាស្ត្រីដែលដោះលែងនោះ មានឈ្មោះថា Nurit Cooper អាយុ ៨០ ឆ្នាំ និងលោកស្រី Yocheved Lifshitz អាយុ ៨៥ ឆ្នាំត្រូវបានប្រគល់ទៅឱ្យយោធាអ៊ីស្រាអែលហើយនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកទាំងពីរត្រូវបានចាប់ពង្រត់ពីទីក្រុង Kibbutz Nir Oz ក្បែរព្រំដែន Gaza រួមជាមួយនឹងប្តីរបស់ពួកគេ ដែលនៅតែត្រូវបានក្រុមហាម៉ាសឃុំឃាំង។ ក្រុមហាម៉ាស់បានដោះលែងពួកគេ បន្ទាប់ពីដោះលែងស្ត្រីជនជាតិអាមេរិកម្នាក់ និងកូនស្រីរបស់គាត់កាលពីថ្ងៃសុក្រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ