រយៈពេល ៣ថ្ងៃ នៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលក៏បានបញ្ជាក់ពីរាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖

 

១. ព្រះសីហនុ ៖ ទេសចរជាតិ៖ ២៨២,៣៩៦នាក់, ទេសចរបរទេស៖ ១១,៩០៥នាក់។

 

២. សៀមរាប ៖ ទេសចរជាតិ៖ ៩៩,៦០០នាក់, ទេសចរបរទេស៖ ១៨,០៧៧នាក់។

 

៣. បាត់ដំបង ៖ ទេសចរជាតិ៖ ៨៨,៥៧២នាក់, ទេសចរបរទេស៖ ៨៧៤នាក់។

 

៤. ប៉ៃលិន ៖ ទេសចរជាតិ៖ ៧៩,៤២៥នាក់, ទេសចរបរទេស៖ ២៦៨នាក់។

 

៥. កែប ៖ ទេសចរជាតិ៖ ៧២.៤៩៤នាក់ , ទេសចរបរទេស៖ ៦៥១នាក់។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្មក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ ពោលមិនមានបញ្ហាកើតឡើងធំដុំនោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ