បាងកក៖ អាជ្ញាធរបានព្រមានថា កម្រិតបំពុលនៅទីក្រុងបាងកក និងខេត្តជុំវិញបានឈានដល់កម្រិតមិ នល្អ សម្រាប់សុខភាពកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលក្នុងរដ្ឋធានីធ្វើ ការពីផ្ទះរយៈពេលពីរថ្ងៃបន្ទាប់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបំពុលខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃការឆេះដែលទាក់ទងនឹងដំណាំ ការបំពុលឧស្សាហកម្ម និងការចរាចររបស់យានយន្តក្នុងក្រុងខ្លាំង ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកក។
គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បាននិយាយថា កម្រិតនៃភាគល្អិតដែលស្រូបចូលបានក្នុងទីក្រុងគឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ដល់ទៅ១៥ដង។លោក Kornpong Poprakun អាយុ ៥៧ឆ្នាំ អ្នករត់ម៉ូតូឌុប បាននិយាយថា “ខ្ញុំមានអារម្មណ៍រមាស់ភ្នែក ដោយសារមានធូលីច្រើន ហើយការដកដង្ហើមក៏មិនស្រួលដែរ”៕