បាងកក៖ យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួស៣០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រចេញផ្សាយនៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់នៃការចុះចតបន្ទាន់ ដែលនាំឱ្យមានអ្នករងរបួស និងស្លាប់នៅឡើយទេ។


បើតាមក្រុមហ៊ុន យន្តហោះ Singapore Airlines ធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ចុះចតនៅទីក្រុងបាងកក។យន្តហោះជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ២១១នាក់ សហសេវិកសរុប ១៨នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ