ភ្នំពេញ៖យោងតាមការចុះផ្សាយរបស់ Mornings.co.uk បានប្រមូលទិន្នន័យ និងព័ត៌មានលំអិត អំពីកន្លែងដែលល្អបំផុតដើម្បីមើលថ្ងៃរះ នៅជុំវិញពិភពលោក។ នៅក្នុងនោះក៏មានការចូលរួមពីប្រទេសចំនួន ៧៣នៅជុំវិញពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីចូលរួមវាយតម្លៃថា តើប្រទេសណាមួយជាកន្លែងដែលមើលថ្ងៃរះល្អបំផុត។

ទន្ទឹមជាមួយគ្នានោះ ក្រោយការវាយតម្លៃ និងចូលរួមបោះឆ្នោតពីភ្ញៀវទេសចរចំនួន ១០,៤០៤នាក់ នៅលើគេហទំព័រ Tripadvisor បានបង្ហាញឲ្យដឹងថា ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងដែលមើលថ្ងៃរះល្អបំផុតនោះគឺ ប្រាសាទអង្គរវត្ត ជាប្រាសាទមួយដែលស្ថិតក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ប្រទេសដែលឈរពីក្រោយកម្ពុជា គឺសហរដ្ឋអាមេរិក, ចំណាត់ថ្នាក់លេខ៣ ប្រទេសឥណ្ឌា, ចំណាត់ថ្នាក់លេខ៤ ប្រទេសឥណ្ឌូនេស៊ី, ចំណាត់ថ្នាក់លេខ៥ អូស្ត្រាលី និងប្រទេសដែលជាប់ចំណាត់ចុងក្រោយលេខ ៧២ គឺប្រទេសអ៊ូហ្គង់ដា។


គួរឲ្យដឹងដែរថា នេះគឺជាមោទកភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ទទួលបានការគាំទ្រពីបណ្តាប្រជាជននៅជុំវិញពិភពលោក រហូតជាប់ចំណាត់លេខ ១ ជាកន្លែងដែលមើលថ្ងៃរះល្អបំផុតលើពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ