ស៊ីរី៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរក្សាច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់ពីប្រទេសទួរគីទៅកាន់ភាគពាយ័ព្យដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី ដើម្បីបើកសម្រាប់ការផ្តល់ជំនួយដ៏សំខាន់សម្រាប់រយៈពេលប្រាំមួយខែទៀត។

នៅក្នុងសកម្មភាពនេះសម្ព័ន្ធមិត្តរបស់ស៊ីរី នោះគឺរុស្ស៊ីបានគាំទ្រដំណោះស្រាយនេះក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃចន្ទ។ អាជ្ញាធរស៊ីរីមិនយល់ព្រមចំពោះប្រតិបត្តិការមនុស្សធម៌ដែលបានផ្តល់អាហារ ឱសថ ទីជម្រក និងជំនួយផ្សេងទៀតដល់តំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៃប្រទេសស៊ីរីចាប់តាំងពីឆ្នាំ២០១៤។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយបន្ទាប់ពីការបោះឆ្នោតថា ប្រតិបត្តិការមនុស្សធម៌ឆ្លងព្រំដែន "ជាខ្សែជីវិតដែលមិនអាចខ្វះបានសម្រាប់ប្រជាជន ៤.១ លាននាក់នៅភាគពាយព្យនៃប្រទេសស៊ីរី" ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកបាននិយាយថា ការបោះឆ្នោតនេះ ប្រធានអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា “តម្រូវការមនុស្សធម៌បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងឆ្នាំ២០១១ជាមួយនឹងប្រជាជននៅក្នុងប្រទេសស៊ីរីដែលកំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់ និងការផ្ទុះឡើងនៃជំងឺអាសន្នរោគ”៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ