កំពង់ឆ្នាំង៖ពលរដ្ឋប្រុសស្រីចំនួន១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុកពោះនិងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ករណីនេះបានកើតឡើងនៅ១៥និង៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ហេតុការណ៍ពុលអាហារនេះ បានកើតឡើងនៅម៉ោង៥ល្ងាច នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយជនរងគ្រោះទាំង១២នាក់ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃដដែល។ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់មន្រ្តីចុះដល់មន្ទីរពេទ្យ ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ