តួកគី៖ យ៉ាងហោចណាស់មនុស្ស៥ នាក់ ត្រូវបានសម្លាប់នៅក្នុងព្យុះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសក្រិក ទួរគី និងប៊ុលហ្គារី រួមទាំងមនុស្សពីរនាក់ដែលត្រូវបានទឹកនាំទៅនៅពេលដែលទឹកជំនន់បានហូរកាត់កន្លែងបោះជំរុំមួយនៅក្នុងខេត្តភាគពាយ័ព្យរបស់ប្រទេសទួរគី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីមហាផ្ទៃទួរគីលោក Ali Yerlikaya បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស៤នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់មកលើកន្លែងវិស្សមកាលក្នុងខេត្ត Kirklareli នៅជិតព្រំដែនជាមួយប្រទេសប៊ុលហ្គារី និងប្រទេសក្រិច ដែលជាកន្លែងសម្រាកលំហែកាយចំនួន១២ នាក់នៅពេលនោះ។

រដ្ឋមន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមស្វែងរកបានរកឃើញសាកសពពីរ ហើយមនុស្ស៦ នាក់ត្រូវបានជួយសង្គ្រោះ។

កាសែត Cumhuriyet របស់ប្រទេសទួរគីបានរាយការណ៍ថា នៅទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងដ៏ធំបំផុតរបស់ប្រទេសទួរគី ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវ និងផ្ទះជាច្រើននៅក្នុងសង្កាត់យ៉ាងហោចណាស់ពីរ បានជន់លិច ក្នុងនោះផងដែរ ទួរគីបានបិទស្ថានីយរថភ្លើងក្រោមដីមួយចំនួន ។

បើតាមការលើកឡើងអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Davut Gul បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាជ្ញាធរនឹងផ្តល់កន្លែងស្នាក់នៅក្នុងកន្លែងសាធារណៈសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ