បុគ្គលិកអង្គការសហប្រជាជាតិ១២នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល
1 ឆ្នាំ មុន
អ៊ីស្រាអែល៖ យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិ ១២នាក់ និងសិស្ស ៣០នាក់ នៅសាលា របស់អង្គការសហប្រជាជាតិ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន មកទល់ពេលនេះ បុគ្គលិកចំនួន ១២នាក់របស់ UNRWA ត្រូវបានសម្លាប់ ។ ទន្ទឹមនឹងនោះនិស្សិត UNRWA ចំនួន ៣០ នាក់ក៏បានស្លាប់ និង ៨ នាក់ផ្សេងទៀតបានរងរបួស ។
អ្នកនាំពាក្យរូបនេះបន្ថែមថា អ្នកខ្លះត្រូវបានសម្លាប់នៅក្នុងផ្ទះជាមួយគ្រួសាររបស់ពួកគេ៕