ថៃ៖ ពលករថៃដែលរស់នៅប្រទេសអ៊ីស្រាលអែលបានត្រឡប់មកប្រទេសខ្លួនវិញនាព្រឹកនេះចំនួន១៣៧នាក់ ដោយយន្តហោះ A340 របស់កងទ័ពអាកាសថៃ ក្នុងជើងហោះហើរទី៤ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃរ៉ាត់នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។

គិតដល់ពេលនេះ ពលករថៃត្រូវជម្លៀសពីអ៊ីស្រាអែលមានសរុប៣៧២នាក់ ក្នុងជើងហោះហើរ៤លើក ។ ដោយឡែកនៅព្រឹកនេះ តួលេខអ្នកស្លាប់ជាពលរដ្ឋថៃរស់នៅប្រទេសអ៊ីស្រាអែលកើនឡើងសរុប២៨នាក់, ចាប់ធ្វើចំណាប់ខ្មាំង១៨នាក់, របួស១៦នាក់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ