ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែលប្រហែល១ម៉ឺននាក់ បានបន្តស្នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីប្រទេសរបស់ខ្លួនផ្ទុះសង្គ្រាម
ថៃ៖ ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែល ប្រហែល១ម៉ឺននាក់បានបន្តស្នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីជម្លោះ អ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងលពីថ្ងៃសៅរ៍ ដែលជាសង្រ្គាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ ខណៈដែលក្រសួងទេសចរណ៍ និងកីឡាកំពុងថៃកំពុងបន្តតាមដានយ៉ាងដិតដល់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មា នBangkok Post នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា Sudawan Wangsuphakijkosol បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបញ្ឈប់សេវាកម្មហោះហើរ រវាងប្រទេសថៃ និងអ៊ីស្រាអែល ។រដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ក៏បានធ្វើការលុបចោលជើងហោះហើរ និងការពន្យារពេលផងដែរ ដើម្បីជួយសម្រួលដល់អ្នកដំណើរដែលរងផលប៉ះពាល់ដោយស្ថានភាពនេះ។
ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែល១ម៉ឺននាក់នោះ បានបន្តស្នាក់នៅក្នុងប្រទេសថៃ ព្រមទាំងមានការព្រួយបារម្ភអំពីគ្រួសាររបស់ពួកគេ។ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងទេសចរន៍ដដែលបានលើកឡើងថា បើមានអ្នកទេសចរត្រូវបានទុកចោល ភ្នាក់ងារនឹងជួយសម្របសម្រួលជាមួយប្រតិបត្តិករឯកជន ដើម្បីផ្តល់ជំនួយក្នុងគោលបំណងមនុស្សធម៌ ដូចជាការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នដល់់ពួកគេ លុះត្រាស្ថានការណ៍ បានត្រលប់មកដូចដើមវិញ។
សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់ លោក Suksit Suvunditkul ប្រធានផ្នែកភាគខាងត្បូងនៃសមាគមសណ្ឋាគារថៃ បាននិយាយថាទីផ្សារទេសចរណ៍ អ៊ីស្រាអែលនៅភូកេតបានឃើញកំណើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ អ្នកទស្សនាចំនួន ជិត៦ម៉ឺននាក់ ៕SP
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង