ថៃ៖ អ្នកចូលក្លឹបសរុប ១៣៧ នាក់បានធ្វើតេស្តរកឃើញសារធាតុញៀនក្នុងការឆ្មក់ចូលកន្លែងកម្សាន្តមួយក្នុងស្រុក Lam Luk Ka យប់ថ្ងៃអាទិត្យ។ ការវាយឆ្មក់នៅម៉ោង ១.៤៥ ទៀបភ្លឺ លើក្លឹប MEM Exclusive Club ឬ MEM Pub ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ការធ្វើតេស្ត បានរកឃើញលទ្ធផលវិជ្ជមាន១៣៧ នាក់ ក្នុងនោះម្ចាស់ហាងនិងអ្នកគ្រប់គ្រងជាច្រើននាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបើក និងដំណើរការកន្លែងដោយគ្មានច្បាប់អនុញ្ញាត លក់ភេសជ្ជៈមានជាតិអាល់កុលដល់មនុស្សអាយុក្រោម២០ ឆ្នាំ លក់ភេសជ្ជៈមានជាតិអាល់កុលក្នុងម៉ោងហាមឃាត់ ។
សម្រាប់ការដឹកនាំ ការបង្ក្រាបក្លឹបកម្សាន្តនេះ ដឹកនាំដោយលោក Ansit Sampantarat អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោកបានបន្តថា ប្រជាពលរដ្ឋក្នុងតំបន់នេះផ្ទាល់បានធ្វើការប្តឹងទៅកាន់អាជ្ញាធរដើម្បីឱ្យជួយដោះស្រាយបញ្ហាខាងលើ។ លោកបានបញ្ជាឲ្យលោកអភិបាលស្រុកធ្វើរបាយការណ៍ជូនអភិបាលខេត្ត ដោយស្នើសុំបិទកន្លែងនេះរយៈពេល ៥ឆ្នាំ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង