ក្រុមហ៊ុន Meta Platforms Inc (META.O) បានបើកអោយដំណើរការឡើងវិញនូវការចូលប្រើគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការផ្អាកអស់រយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្ម Capitol Hill ដ៏សាហាវកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១។

ក្រុមហ៊ុន Meta នៅក្នុងខែមករា បាននិយាយថា ក្រុមហ៊ុននឹងលុបចោលលើការផ្អាកគណនីរបស់លោក ត្រាំ "នៅក្នុងសប្តាហ៍ខាងមុខនេះ" ប៉ុន្តែនឹងបង្កើតការពិន័យខ្ពស់នៃការផ្អាកចន្លោះពីមួយខែទៅពីរឆ្នាំប្រសិនបើអតីតប្រធានាធិបតីរូបនេះនឹងរំលោភលើគោលនយោបាយខ្លឹមសាររបស់ខ្លួនសារជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា ឥឡូវនេះ លោក ត្រាំ ទទួលបានមកវិញនូវវេទិកាសំខាន់ៗសម្រាប់ការផ្សព្វផ្សាយអ្នកបោះឆ្នោត និងការរៃអង្គាសថវិកានយោបាយ មុនពេលដំណើរការមួយផ្សេងទៀតសម្រាប់ការឈរឈ្មោះនៅក្នុងសេតវិមាននៅឆ្នាំ ២០២៤។ លោកមានអ្នកតាមដានចំនួន ២៣ លាននាក់ នៅលើបណ្តាញសង្គម Instagram និង ៣៤ លាននាក់ នៅលើ Facebook គិតត្រឹម ខែមករា នេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ