បរទេស៖ របាយការណ៍ស្រាវជ្រាវមួយ បានបង្ហាញថា យ៉ាងហោចណាស់មានជនបរទេសជិត៥០ជាតិសាសន៍ កំពុងស្នាក់នៅ និងសិក្សាក្នុងប្រទេសអ៊ីស្រាអែល ដែលក្នុងនោះមានតិចតួចបំផុត ត្រូវបានជម្លៀសចេញ ព្រោះប្រទេសភាគច្រើនបំផុតពួកគេមានភាពជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលនៅក្នុងការគ្រប់គ្រងសភាពការណ៍ និងការសុវត្ថិភាពដល់ពួកគេ។

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិ ក្នុងចំណោមជនបរទេស ដែលជាប់នៅក្នុងប្រទេសអ៉ីស្រាអែល មានជនជាតិថៃ ប្រមាណជិត៣ម៉ឺននាក់ ក្នុងនោះមានប្រមាណ១,៤០០នាក់ បានចុះឈ្មោះដើម្បីជម្លៀសខ្លួនចេញពីប្រទេសនេះ ប៉ុន្តែរហូតដល់ថ្ងៃទី១២ ខែតុលានេះ គឺមានជនជាតិថៃក្រុមដំបូងគេត្រឹមតែ១៥នាក់ប៉ុណ្ណោះ ដែលសុទ្ធសឹងជាអ្នករងរបួស នឹងត្រូវបានជម្លៀសទៅដល់ប្រទេសថៃវិញ។

ដោយឡែកប្រទេសមហាអំណាចធំៗ ដូចសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន ឥណ្ឌា កាណាដា ភាគច្រើនក៏មិនទាន់ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពី ប្រទេសអ៊ីស្រាអែលនៅឡើយទេ។

ជនបរទេសជិត៥០ប្រទេស ដែលកំពុងជាប់ខ្លួននៅប្រទេសអ៉ីស្រាអែលរួមមាន៖ កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន ប្រេស៉ីល ម៉ិកស៊ីកូ ឥណ្ឌា នេប៉ាល់ ហុងគ្រី ប៉ូឡូ ក្រិច រ៉ូម៉ានី ម៉ាសេដូនៀខាងជើង អាល់ប៉ានី កាណាដា ព័រទុយហ្គាល់ អូទ្រីស អាហ្សង់ទីន ឈីលី កូឡំប៊ី ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ប៉េរូ រុស្ស៉ី តាន់ហ្សានី អ៊ុយក្រែន អាយឡេន អ៊ីតាលី ហ្វីជី កូរ៉េខាងត្បូង នីហ្សេយ៉ា ស្វីស អៀឡង់ ន័រវេស ឆែក ដាណាម៉ាក់ ហ្វាំងឡង់ អូស្រ្តាលី ។

ជនបរទេសភាគច្រើនជាងគេដែលកំពុងរស់នៅប្រទេសអ៉ីស្រាអែល មានដូចជា ជនជាតិអង់គ្លេស ហ្វីលីពីន ថៃ ឥណ្ឌា និងអ៊ុយក្រែន ជាដើម ដែលមានចំនួនខ្ទង់រាប់ម៉ឺននាក់ ខណៈប្រទេសជាច្រើនទៀត មិនទាន់មានការស្រាវជ្រាវអំពីតួលេខជាក់លាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ