ភ្នំពេញ៖ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ក្បាល ពីការជួញដូរ ខុសច្បាប់ អណ្តើកទាំងអស់មិនមានរងរបួសអ្វីទាំងអស់ ហើយក្រោយមកត្រូវបាន ដោះលែងទៅក្នុងជម្រកការពារវិញ។ 

ប្រភេទសត្វនេះ គឺជិតផុតពូជហើយ ដូច្នេះរាល់អណ្តើកទាំងអស់គឺមានតម្លៃជនប្រមាញ់តាមប្រមាញ់ រកអណ្តើក ដើម្បីធ្វើជាអាហារ និងការជួញដូរសត្វចិញ្ចឹមខុសច្បាប់។ កាលពី ឆ្នាំមុន ក្រុមមន្ត្រី ឧទ្យា នុរក្សបានរឹបអូសសត្វអណ្តើកសរុបចំនួន ៩២ក្បាល រួមទាំងប្រភេទ សត្វដែលជិតផុតពូជ ហើយ ក្រៅពីក្រុមឧទ្យានុរក្សនៅមានក្រុមអនុវត្តន៍ច្បាប់ប្រឆាំងបទ ល្មើសសត្វព្រៃ និងក្រុមសង្គ្រោះ សត្វព្រៃបន្ទាន់ក៏បានរឹបអូសសត្វអណ្តើកចំនួន ២៦២ក្បាល ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ