សូម៉ាលី៖កងទ័ពជាតិរបស់ប្រទេសសូម៉ាលី បើកប្រតិបត្តិការសម្លាប់ ក្រុមសកម្មប្រយុទ្ធ al-Shabab ប្រមាណជាង១០០នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទិ២៨ ខែវិច្ឆិកា ឆ្នំា២០២២។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៏ថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានគ្រោងទុកដោយកងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន នៅឯព្រំដែននៃតំបន់ Middle Shabelle និងតំបន់ Hiran នៃភាគកណ្តាលប្រទេសសូម៉ាលី ។
លោក Abdirahman Yusuf Al-Adala អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់ មានមេដឹកនាំ១០នាក់ ៕SP