ប្រទេសអ៊ូហ្គង់ដា ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jane Ruth Aceng បាននិយាយថាវ៉ាក់សាំង Ebola ចំនួន ១២០០ ដូស បានមកដល់ប្រទេសអ៊ូហ្គង់ដា ជាកន្លែងដែលការផ្ទុះឡើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងឆ្លង១៤២នាក់ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Jane Ruth Aceng ។
វ៉ាកសាំងនេះ ត្រូវបានបញ្ជូនមកដោយ WHO វ៉ាក់សាំងទាំងបីប្រភេទត្រូវបានផលិតដោយសាកលវិទ្យាល័យ Oxford និង Serum Institute នៃប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Sabin Vaccine និងដោយ Merck & Co Inc ហើយនឹងឆ្លងកាត់ការសាកល្បងព្យាបាលក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា អ្នកជំងឺអេបូឡាចុងក្រោយរបស់ប្រទេសអ៊ូហ្គង់ដា ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីសប្តាហ៍មុន៕