ប៉ោយប៉ែត៖ពលករខ្មែររាប់ពាន់នាក់ដែលចំណាកស្រុកធ្វើការនៅប្រទេសថៃបានសម្រុកវិលមកកាន់ស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីក្នុងមួយថ្ងៃចាប់ជិត ១០០០ ទៅជាង ២០០០នាក់។
ចាប់ពីខែមេសា ឆ្នាំ ២០២៣ នេះមក មានពលករខ្មែរប្រុស-ស្រី រាប់ពាន់នាក់បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃចូលមកស្រុកខ្មែរវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើត។ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ព័រ និងលិខិតឆ្លងដែនទាំងអស់គ្នា ពលករទាំងអស់នេះកំពុងអង្គុយចាំវៃប៉ាស្ព័រ និងលិខិតឆ្លងដែនដើម្បីវិលចូលមកស្រុកកំណើតវិញ។
យោងតាមការបញ្ជាក់របស់ លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការច្រកទ្វាអន្តរជាតិដូង បានបញ្ជាក់នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣នេះថា÷ ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានចំនួនច្រើនជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ០១ មកទល់ព្រឹកនេះ ពលករចំនួនចន្លោះពីជិត ១០០០នាក់ ដល់ជាង ២០០០នាក់ក្នុងមួយថ្ងៃៗ។ផ្អែកតាមទូរលេខប្រចាំថ្ងៃខាងលើមកទល់ថ្ងៃទី ០៩ ខែមេសា ចំនួនពលករមានចំនួនប្រហាក់ប្រហែល ១៥០០០នាក់ហើយ៕