អង្គការសហប្រជាជាតិ ៖ ជិត ៦០% នៃរដ្ឋធានីរបស់ប្រទេសហៃទីត្រូវបានគ្របដណ្ដប់ដោយក្រុមក្មេងទំនើងដែលអំពើហិង្សា និងការវាយប្រហារផ្លូវភេទបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAPនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោកUlrika Richardson បាននិយាយថា វាបានធ្វើឱ្យមនុស្សជិត ២0,000 នាក់នៅក្នុងរដ្ឋធានីប្រឈមមុខនឹង មហន្តរាយ" នៅពេលដែលជំងឺអាសន្នរោគរីករាលដាលពាសពេញប្រទេសហៃទី។

លោកRichardson បន្តថាចំនួនប្រជាជនពាក់កណ្តាលរបស់ខ្លួនត្រូវការជំនួយជាបន្ទាន់នូវអាហារ ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគបានកើនឡើងដល់២៨៣នាក់ ហើយមនុស្សជិត ១២,000 នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺនេះចាប់តាំងពីថ្ងៃទី ២ ខែតុលា។ ហើយឥឡូវនេះមានករណីសង្ស័យថាជាជំងឺអាសន្នរោគសរុបជាង ១៤000 នៅក្នុងតំបន់ចំនួនប្រាំបីនៃតំបន់ទាំង១០ របស់ប្រទេស។

សូមបញ្ជាក់ថា បញ្ហាប្រឈមនឹងការអត់ឃ្លានគឺស្ថិតនៅក្នុងរដ្ឋធានី Port-au-Prince ដែលភាគច្រើនស្ថិតនៅក្នុងតំបន់អនាធិបតេយ្យ Cite Soleil ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង។ Richardson បាននិយាយថា អសន្តិសុខបាននាំឱ្យមាន "ការផ្លាស់ទីលំនៅដ៏ធំ" ជាពិសេសនៅក្នុងរដ្ឋធានី ដែលមានមនុស្ស១៥៥,000 នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ