កំពង់ស្ពឺ៖ កូនសត្វខ្ទីងមួយក្បាល ត្រូវបានប្រជាសហគមន៍ប្រទះឃើញជាប់អន្ទាក់ព្រាន នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ហើយបានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ។

កូនសត្វខ្ទីង មួយក្បាលនេះ ត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ប្រសិនបើមិនមានការជួយសង្គ្រោះ ទាន់ពេលវេលាទេ កូនសត្វខ្ទីង ដែលបែកហ្វូងពីមេរបស់វានេះ អាចនឹងស្លាប់កូនសត្វខ្ទីងនេះ ជាប់អន្ទាក់ នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់ និងក្រុមការងារជួយសង្គ្រោះ កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។


សត្វខ្ទីងញី អាចមានទម្ងន់ រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោល អាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីង មានការថយចុះ គួរឱ្យកត់សម្គាល់ ដោយសារតែការបាត់បង់ទីជម្រក ជាពិសេស គឺការបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរផ្សេងទៀត។


គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍ បានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានសហការជាមួយ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ធ្វើការការពារ និងអភិរក្សនៅតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ