ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា កំពុងតែដើរនៅលើផ្លូវត្រូវ ទោះបីមួយរយៈពេលចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា ទទួលរងផលប៉ះពាល់បង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ក្តី។ 

នាឱកាសអញ្ជើញប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ស សុខា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤មក គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងការពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។


លោក បញ្ជាក់ទៀតថា ជិត១០ឆ្នាំមកនេះ យើងបានឆ្លងកាត់នូវឧបសគ្គក៏ដូចជា បទពិសោធយ៉ាងច្រើនដែលជាមេរៀនដ៏ល្អ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាបន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀតនៅលើពិភពលោក។

លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ ជាក់ស្ដែង បានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

លោក ស សុខា ក៏បានទាញការកត់សម្គាល់ថា «ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទកៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី »។ 


លោក បានគូសបញ្ជាក់ដែរថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាពក្រោមការដឹក

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ