ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ចាប់ពីខែមិថុនា ឆ្នាំ២០២៣ តទៅ ហាមមន្ត្រីរបស់ប្រទេសកម្ពុជាទាំងអស់ ចេញក្រៅប្រទេស។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេច ហ៊ុន សែន ថា ចាប់ពីខែមិថុនា នេះទៅ ហាមមន្ត្រីរបស់យើងចេញក្រៅប្រទេស»៕