យេមែន៖  រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ហៃទី លោក Misfer Al-Numairបាននិយាយកាលពីថ្ងៃចន្ទថា នាវាទាំងអស់ត្រូវទទួលលិខិតអនុញ្ញាតពីអាជ្ញាធរកិច្ចការដែនសមុទ្រដែលគ្រប់គ្រងដោយក្រុមHouthi របស់ប្រទេសYemenជាមុនសិន មុនពេលចូលទៅក្នុងដែនទឹកYemen ។

ក្រុមសកម្មប្រយុទ្ធHouthi បានបាញ់មីស៊ីល និងយានDrones ម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិនៅឈូងសមុទ្រAden ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថាពួកគេកំពុងធ្វើសកម្មភាពដើម្បីបញ្ជាក់ពីសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់Gaza ។


ការវាយប្រហារស្ទើរតែរាល់ថ្ងៃបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវធ្វើការបង្វែរទិសដៅនាវាចរដ៏វែងឆ្ងាយ ហើយបានបង្កអោយមានការភ័យខ្លាចថាសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចប ង្កអ ស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែខ្លាំង។ សហរដ្ឋអាមេរិក និងអង់គ្លេសបានក៏ បានបើកការវាយ ប្រហារលើគោលដៅក្រុមHouthiវិញផងដែរ ដើម្បីជាការឆ្លើយតប។


សូមបញ្ជាក់ឱ្យដឹងផងដែរថា ដែនទឹកដែលរងផលប៉ះពាល់ លាតសន្ធឹងពាក់កណ្តាលផ្លូវខ្សែទឹកចូលទៅក្នុងច្រកសមុទ្រBab al-Mandab ដែលមានទទឹង20គីឡូម៉ែត្រដែលជាមាត់ច្រកតូចចង្អៀតនៃសមុទ្រក្រហម និងជាច្រកមួយមានប្រហែល ១៥% នៃចរាចរណ៍ផ្លូវទឹកសំរាប់ការដឹកជញ្ជូនរបស់ពិភពលោកឆ្លងកាត់ព្រែកជីកSuez ។

នៅមុនពេលមានបញ្ហាកើតឡើង ជាងមួយភាគបួននៃការដឹកជញ្ជូនទំនិញ - រួមទាំងសម្លៀកបំពាក់ គ្រឿងប្រើប្រាស់ គ្រឿងបន្លាស់រថយន្ត សារធាតុគីមី និងផលិតផលកសិកម្មដូចជាកាហ្វេ គឺធ្វើដំណើរឆ្លងកាត់តាមព្រែកជីកSuez៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ