បាងកក៖ តុលាការធម្មនុញ្ញ នៅថ្ងៃទី ២៣ ខែឧសភានេះ បានទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើឱ្យដកលោកស្រី ស្រេថាថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនទាន់បានបញ្ជាឱ្យព្យួរពីតួនាទីនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bloombergចេញផ្សាយនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់ការទាមទារឱ្យដកដំណែងនេះកើតឡើង ជុំវិញការតែងតាំងរដ្ឋមន្ត្រីខុទ្ទកាល័យរបស់គាត់ជាមួយនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។


សំណុំរឿងនេះផ្តោតលើលោក Pichit Chuenban ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៅក្នុងការរុះរើថ្មីៗនេះ ដែលបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែសម្រាប់ការមើលងាយការផ្តន្ទាទោសរបស់តុលាការក្នុងឆ្នាំ២០០៨កន្លងទៅលើមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា  ។

សូមបញ្ជាក់ថា លោក Pichit Chuenban ជាអតីតមេធាវីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស៊ីន ស៊ីណាវ៉ាត្រា បានលាលែងពីតួនាទីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារក្នុងគោលបំណងការពារលោកស្រី ស្រែថា។

គួរបញ្ជាក់ថា ចៅក្រមបានបោះឆ្នោត ៦-៣ ដើម្បីទទួលយកញត្តិ និងទុកពេល ១៥ថ្ងៃ ដើម្បីឆ្លើយតបករណីនេះ។សមាជិកព្រឹទ្ធសភាថៃបច្ចុប្បន្នចំនួន ២៥០នាក់ត្រូវបានតែងតាំងដោយរបបយោធានៃ រដ្ឋប្រហារឆ្នាំ ២០១៤ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ