ថ្ងៃពុធនេះ របបយោធាមីយ៉ាន់ម៉ា នឹងដាក់លក់ដេញថ្លៃភូមិគ្រឹះក្បែរមាត់បឹងរបស់លោកស្រី អ៊ុងសាន ស៊ូជី
ភូមា៖ នៅថ្ងៃពុធនេះ របបយោធាមីយ៉ាន់ម៉ា អាចនឹងរៀបចំដាក់ដេញថ្លៃភូមិគ្រឹះជាប់មាត់បឹងរបស់អតីតមេដឹកនាំជាប់ឆ្នោតស្របច្បាប់ លោកស្រី អ៊ុងសាន ស៊ូជី ។
កាលពីខែមករា តុលាការកំពូលរបបយោធាបានចេញបញ្ជាថាភូមិគ្រឹះជាប់មាត់បឹងរបស់លោកស្រីស៊ូជី នឹងត្រូវដាក់លក់ដេញថ្លៃ បន្ទាប់ពីតុលាការទទួលបានបណ្តឹងឧទ្ធរណ៍ពីលោក អ៊ុងសាន អ៊ូត្រូវជាបងប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាមួយនឹងតម្លៃដេញថ្លៃចាប់ផ្តើមពី ៩០លានដុល្លារអាម៉េរិក ។
លោកស្រី ស៊ូជី ដែលត្រូវគេឃុំខ្លួនឡើងវិញចាប់តាំងពីរបបយោធាបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រីក្នុងឆ្នាំ ២០២១ បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាមួយនឹងបងប្រុសរបស់លោកស្រី អស់រយៈពេលជាច្រើនទសវត្សរ៍ ជុំវិញភាពជាកម្មសិទ្ធិនៃភូមិគ្រឹះជាប់មាត់បឹង ។
សូមបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី ស៊ូជី នៅតែស្ថិតក្នុងការឃុំឃាំងនៅឡើយ ហើយក៏មិនមានអ្នកដឹងថា លោកស្រីជាប់ឃុំខ្លួននៅទីណាឱ្យប្រាកដ ស្របពេលបណ្តាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងលោកស្រី ៕