ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ មួយថ្ងៃបន្ទាប់ពីកូនស្រីពៅរបស់លោក គឺអ្នកស្រី ថែថោងថាន ស៊ីណាវ៉ាត់ ត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃកាលពីថ្ងៃសុក្រ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤។

ការលើកលែងទោសនេះបានចូលជាធរមាននៅថ្ងៃអាទិត្យទី១៨ ខែសីហានេះ ដែលនឹងធ្វើឱ្យលោកក្លាយជាមនុស្សមានសេរីភាព និងលែងមានឈ្មោះជាប់ជាពិរុទ្ធជន។

មេធាវីផ្ទាល់របស់លោក ថាក់ស៊ីន គឺលោក Winyat Chartmontri បាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានស្ថិតក្នុងចំណោមអ្នកទោស ៧.៥០០នាក់ដែលទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស នាឱកាសនៃពិធីចម្រើនព្រះជន្មចូល ៧២ព្រះវស្សារបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn។

សូមបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃ កាលពីខែសីហាកន្លងទៅ ក្រោយរស់នៅនិរទេសនៅឯបរទេសជាច្រើនឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រូបលោកចេញពី អំណាចកាលពីឆ្នាំ២០០៦៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ