ចិន៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

ការស្លាប់ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃចន្ទ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានយលុកភាគនិរតីនៃប្រទេសចិន ដែលជំរុញឱ្យស្រុកចំនួនបួនក្នុងទីក្រុង Chongqing ចេញការព្រមានកម្រិតក្រហមខ្ពស់បំផុត។


ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនក៏បានបង្កើនកម្រិតគ្រាអាសន្នរបស់ខ្លួនផងដែរ។ខេត្តស៊ីឈួនដែលនៅជិតខាងក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ ដោយមានអ្នកស្រុកជាង 460,000 នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែមិនទាន់មានរបាយការណ៍រាយការណ៍ថាមានអ្នកស្លាប់ទេ មកទល់ពេលនេះ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។

បើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ CCTV របស់រដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកស្រុក Sichuan ជាង ៩ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។យ៉ាងហោចណាស់មានក្រុមសង្គ្រោះបន្ទាន់ចំនួន ៤00 ត្រូវបានបញ្ជូនដើម្បីជួយដល់ប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះនៅក្នុងតំបន់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ