កម្មករថៃ ត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលកើនដល់២៨នាក់ហើយ ខណៈកម្មករចំនួន៧០០០នាក់ចង់ត្រឡប់មកប្រទេសវិញ
ថៃ៖ រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarnបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥តុលា ថា ចំនួនកម្មករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនដល់២៨នាក់ហើយ ខណៈលោកប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន៧០០០នាក់ ដែលចង់ត្រឡប់មកកាន់មាតុភូមិវិញក្នុងខែក្រោយ។
លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក៏បានប្រកាសកាលពីថ្ងៃអាទិត្យផងដែរថា រាជរដ្ឋាភិបាលបានត្រៀមជើងហោះហើរចំនួន៣២ ដើម្បីនាំពលករថៃប្រមាណ៥៧០០នាក់ ពីប្រទេសអ៊ីស្រាអែលមកប្រទេសថៃវិញក្នុងខែតុលានេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Thawee Sodsong ចូលរួមជាមួយលោក ភីផាត ក្នុងការចូលរួមរំលែកទុក្ខដល់គ្រួសារកម្មករទាំង២៨នាក់ដែលបានស្លាប់។ លោក ភីផាត បានលើកឡើងថា កម្មករ១៣៧នាក់ផ្សេងទៀតនឹងមកដល់តាមជើងហោះហើរជួលនៅព្រឹកថ្ងៃចន្ទទី១៦តុលានេះ ខណៈខ្លះទៀតនឹងត្រលប់មកវិញដោយខ្លួនឯងក្នុងជើងហោះហើរពាណិជ្ជកម្ម ស្របពេលពលករដែលទិញសំបុត្រដោយខ្លួនឯង វិលត្រឡប់មកប្រទេសថៃ គួរតែបង្ហាញសំបុត្រយន្តហោះដល់មន្ត្រីការងារ ដើម្បីទាមទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង