ថៃ៖អនុរដ្ឋមន្រ្តីក្រសួងការបរទេសថៃបង្ហើបចំនួនផ្លូវការនៃពលរដ្ឋថៃដែលស្លាប់ក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់១៨នាក់ហើយ ដោយក្នុងនោះប្រជាជនថៃប្រមាណ៣.000នាក់ បានស្នើសុំឱ្យជួយសង្គ្រោះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានPost Today នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

 ថៃកំពុងរៀបចំពិភាក្សាលើផែនការជម្លៀស ហើយគេសន្និដ្ឋានថា ជើងហោះហើរទី១នៃការ សង្គ្រោះពលរដ្ឋថៃ នឹង ទៅដល់ ប្រទេសកំណើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣  ហើយ ជើងទី២កំណត់ទៅដល់ថៃ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ 

ការបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅប្រទេសវិញ រដ្ឋាភិបាលថៃរៀបចំយន្តហោះ៦គ្រឿង មានប្រភេទ C-130 ចំនួន៥គ្រឿង និងប្រភេទ Airbus A340 ចំនួន១គ្រឿង។ ក្នុងនោះយន្តហោះ C-130 អាចផ្ទុកចំនួនមនុស្ស១៣៥នាក់/១ជើង ប្រើពេលហោះហើរប្រហែល១៥ម៉ោង។ ករណី ស្ថានភាព យ៉ាប់យ៉ឺនខ្លាំង ថៃគ្រោងនឹងជួលយន្តហោះពាណិជ្ជកម្មមួយផ្សេងទៀត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ