កងទ័ពសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ al-Shabab ចំនួន ២០នាក់បន្ថែមទៀតនៅភាគខាងត្បូងប្រទេស
ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន២០នាក់ ក្នុងអំឡុងពេលប្រតិបត្តិការមួយកាលពីថ្ងៃពុធ នៅតំបន់ Lower Shabelle ភាគខាងត្បូងរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Daud Aweis បាននិយាយថា ពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់ ខណៈដែលពួកគេកំពុងព្យាយាមប្រមូលផ្តុំគ្នាឡើងវិញ និងធ្វើការវាយប្រហារនៅក្នុងតំបន់។ប្រតិបត្តិការយោធានឹងបន្តនៅក្នុងតំបន់នេះ ដោយបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណាក់កាលទីពីរនៃប្រតិបត្តិការវាយលុករួមគ្នាក្នុងពេលឆាប់ៗនេះប្រឆាំងនឹងពួកសកម្មប្រយុទ្ធ al-Shabab ដោយមានការចូលរួមពីទាហានមកពីប្រទេសជិតខាង។
គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលបានបង្កើនការវាយប្រហារប្រឆាំងនឹងក្រុម al-Shabab ចាប់តាំងពីប្រធានាធិបតី លោក Hassan Sheikh Mohamud បានប្រកាសសង្រ្គាមទាំងស្រុងប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងខែសីហា ឆ្នាំ២០២២៕