ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា តំណាងសភា និងរដ្ឋាភិបាលអាមេរិក បានហៅបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពេញៗមាត់ បន្ទាប់ពីក្រុមប្រឆាំងលើកឡើងថា «អាមេរិកមិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាថ្មី»។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ឥឡូវបើថាអាមេរិក មិនទទួលស្គាល់ (រាជរដ្ឋាភិបាលថ្មី) ជំនួបល្ងាចមិញ ២ម៉ោង ហើយសំខាន់អ្នកចូលជួបគឺតំណាងសភាអាមេរិក និងរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីទៅហើយ អីចឹង ខ្ញុំគិតថា គ្មានអីទៀតមិនបាច់ចាំប្រធានាធិបតី បៃឌិន ផ្ញើលិខិតមកអបអរទេ គេមកទទួលស្គាល់ហើយដាក់លើទំព័ររបស់ទូតអាមេរិកទៀត បើថាគាត់ដាក់ថ្ងៃនេះ បានជួបជាមួយឯកឧត្ដម ហ៊ុន ម៉ាណែតជារឿងមួយ តែបានដាក់ថាជួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋាភិបាលថ្មីនៃកម្ពុជា ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ» ។

កិត្តិទេសាភិបាលបណ្ឌិត បញ្ជាក់បន្ថែមថា «ឥឡូវបើថា អ្នកណាបន់អាមេរិកកុំឲ្យវីសា ខ្ញុំថាអេះពោះទៅ ព្រោះតំណាងទាំងសភា និងរដ្ឋាភិបាល មកជួបខ្ញុំនៅវិមានសន្តិភាព ហើយហៅខ្ញុំជានាយករដ្ឋមន្ត្រីពេញមាត់ ដើម្បីបញ្ជាក់ពីសុច្ឆន្ទៈដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា» ។

កិត្តិទេសាភិបាលបណ្ឌិត ក៏បានប្រាប់ទៅបងប្អូនខ្មែរនៅអាមេរិក ដែលគ្រោងទៅធ្វើបាតុកម្ម ឲ្យយូអិនមិនទទួលស្គាល់ ហ៊ុន ម៉ាណែត ឬធ្វើយុទ្ធនាការមិនឲ្យអាមេរិកចេញវីសា ទៅសួរអ្នករៀបចំកម្មវិធីវិញទៅ? ព្រោះថាយូអិនអញ្ជើញ ហ៊ុន ម៉ាណែត ទៅហើយ និងដាក់ពេលវេលារួចហើយ យើងទៅដូរយ៉ាងម៉េចកើត៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ