ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់កម្មករ កម្មការិនី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស កសាងប្រទេស
ភ្នំពេញៈឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំជាមួយកម្មករ-និយោជិតនៅថ្ងៃនេះ មានគោលបំណងពីរ។ ទីមួយ. អរគុណដល់កម្មករ-និយោជិត ដែលបានខិតខំបំពេញការងារ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី នាពេលថ្មីៗកន្លងទៅនេះ។ ទីពីរ. គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការបន្តការកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត។ថ្លែងក្នុងពេលដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ព្រោះរាជរដ្ឋាភិបាលយើងធ្វើដើម្បីអី ធ្វើការដើម្បីបម្រើប្រទេសជាតិ ហើយប្រទេសជាតិគឺអីជាមូលដ្ឋាន គឺប្រជាជន បើឲ្យប្រទេសជាតិរឹងមាំ ប្រទេសជាតិរីកចម្រើន ប្រទេសជាតិរក្សាបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ត្រូវតែថែរក្សាប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរឹងមាំ»។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្នាមញញឹមរបស់បងប្អូន កម្មករ និយោជិក គឺជាការផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៕