ម៉ិចស៊ិក៖ កាលពីថ្ងៃអាទិត្យ អភិបាលរដ្ឋធានីនៃរដ្ឋ Guerrero ដែលពោរពេញដោយអំពើហិង្សានៅម៉ិចស៊ិក ត្រូវបានគេធ្វើឃាត មិនដល់រយៈពេល១សប្តាហ៍ ក្រោយលោកចូលកាន់តំណែង។

លោក Alejandro Arcos ត្រូវបានគេសម្លាប់ ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែង ជាអភិបាលក្រុង Chilpancingo ដែលជារដ្ឋធានីរបស់រដ្ឋ Guerrero និងមានប្រជាជន ប្រហែល២៨០,០០០នាក់ នៅភាគនិរតីប្រទេសម៉ិកស៉ិក។ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុង បើកការស៊ើបអង្កេត ជុំវិញករណីឃាតកម្ម លើលោក Arcos។

រដ្ឋរបស់ម៉ិកស៊ិកមួយនេះ បានក្លាយជារដ្ឋដ៏គ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកនយោបាយ និងអ្នកសារព័ត៌មាន។ មានបេក្ខជននយោបាយ សរុបយ៉ាងហោចណាស់ ៦នាក់ ត្រូវគេធ្វើឃាត នៅក្នុងរដ្ឋ Guerrero មុនការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ