ក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រៀមជើងហោះហើរទៅមកបន្ថែមទៀតរវាងទីក្រុងបាងកក និងភូកេត/ឈៀងម៉ៃ ក្នុងអំឡុងពេលពិធីសង្ក្រាន្ត
បាងកក៖ ក្រុមហ៊ុន Thai Airways បានប្រកាសថាខ្លួននឹងបន្ថែមជើងហោះហើរទៅមកបន្ថែមទៀតរវាងទីក្រុងបាងកក និងភូកេត/ឈៀងម៉ៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែមេសាលើកលែងតែថ្ងៃទី ១៤ ខែមេសា។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មិនមែនជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលព្យាយាមទាញយកការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងរដូវវិស្សមកាលវែងនោះទេ។ ក្នុងនោះមាន ក្រុមហ៊ុន Thai Air Asia , Nok Air, Thai Lion Air ក៏នឹងបន្ថែមជើងហោះហើរបន្ថែម ណៈដែលក្រុមហ៊ុន Thai VietJet កំពុងផ្តល់ការបញ្ចុះតម្លៃ ២០% លើផ្លូវហោះហើរក្នុងស្រុកទាំងអស់។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Juengrungreangkit ធ្លាប់បានអំពាវនាវជាសាធារណៈដល់ក្រុមហ៊ុនអាកាសចរណ៍នានាឱ្យកាត់បន្ថយតម្លៃសំបុត្រនៅលើជើងហោះហើរក្នុងស្រុក ជាពិសេសក្នុងអំឡុងពេលពិធីសង្ក្រាន្ត។ ក្រុមហ៊ុនអាកាសចរណ៍សន្យាថានឹងកាត់បន្ថយតម្លៃ ឬបន្ថែមកៅអីបន្ថែមក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដើម្បីបន្ធូរបន្ថយកង្វល់របស់អតិថិជន។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ពិធីសង្ក្រាន្តឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងជួយប្រទេសនេះរកចំណូលបាន ២៤.៤ពាន់លានបាត ( ៧០០លានដុល្លារអាមេរិក ) ក្នុងរយៈពេល៥ថ្ងៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសជាង ៥០០,០០០ នាក់ និងភ្ញៀវទេសចរក្នុងស្រុកជិត ៤.៣លាននាក់៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង